ចំណែកតារាសម្តែងរាងសង្ហារលោក អ៊ែត វីន ដែលរាសីឡើងបានតំណែងតួឯកនិយាយថាការសម្តែងឈុតស្នេហាខ្ញុំដូចជាអៀនព្រោះខ្លាចចិត្តតួស្រីណាមួយខ្ញុំយល់ពីតម្លៃស្ត្រីខ្មែរ ។ ទោះជាយ៉ាងណាក្តីកញ្ញា តូតា មានចំណុចណែនាំថាធ្វើបែបណាល្អហើយកុំឲ្យខុសនាំខាតពេលយើងក៏សម្រួលការសម្តែងឲ្យទៅជារលូនតែម្តង ។ លោក អ៊ែត វីន ឲ្យដឹងទៀតថារឿង “ ម្ទេសហឺរប៉ះអំបិលប្រៃ “ មានឈុតឆាកច្រើនទាំងស្នេហា កំប្លែង វាយតប់ និងកាច់កុង ។
លោក អ៊ែត វីន រំពឹងថារឿងនេះនឹងបានការគាំទ្រដោយសារមុនពេលបញ្ចាំងគ្រាន់តែបង្ហោះឈុតឆាក ខ្លីៗនៅតាមហ្វេសប៊ុកគឺមានអ្នកចង់ទស្សនា ច្រើនហើយស្នើរឲ្យចាក់បញ្ចាំងថែមទៀតផង ៕ប្រភព៖ dnt-news
0 comments:
Post a Comment