ប្រជាពលរដ្ឋ និងកម្មករកម្មការនីរោងចក្ររងទុក្ខលំបាកជាច្រើនឆ្នាំ មកហើយ មានអ្នកខ្លះរុញឡាន រុញម៉ូតូដោយសារជាប់ភក់ល្បាប់យ៉ាងលំបាកវេទនា។ ប្រភពខាងលើបានបន្តទៀតថាៈ ផ្លូវលំដែលខូចនេះ អាជ្ញាធរសន្យាថានឹងធ្វើ ឆ្នាំនេះ ឆ្នាំនោះ ប្រជាពលរដ្ឋរង់ចាំរហូត ហើយផ្លូវលំខ្លះ ធ្វើគ្មានស្តង់ដារ សង្ស័យប្រព្រឹត្តិអំពើពុក រលួយ បានតែមួយឆ្នាំឬពីរឆ្នាំ ត្រូវភ្លៀងក៏រលាយដូចអំបិលត្រូវទឹកអស់។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ទេទើបអាចជួយដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋបាន។ បើសង្ឃឹមអាជ្ញាខេត្តវិញដូចកាប់បំពង់រង់ចាំទឹកភ្លៀង ទោះពលរដ្ឋខំស្រែកហៅឲ្យជួយ អន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋា នព្រមទាំង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងសង្គមហ្វេសបុកយ៉ាងណាក៏ ដោយ ក៏មិនមានផលរមាស់នោះដែរ។
មន្ត្រីមួយចំនួនក្នុងខេត្ត បើចុះទៅធ្វើកម្មវិធីអ្វី នៅតាមស្រុកផ្លូវណាលំបាកសុ ខចិត្តជិះរថយន្តស៊េរីទំនើប ៗ វាងផ្លូវនោះទោះគោលដៅទៅតា មផ្លូវលំបាកនេះក៏ដោយ ហើយការធ្វើវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋវិញ មួយចំនួនតូចដោះស្រាយបាន ក៏ប៉ុន្តែមួយចំនួនធំបានត្រឹមតែ និងយកទៅពិភាក្សាបន្តទៀត។
ប្រជាពលរដ្ឋ និងទន្ទឹងសុំឲ្យសម្តេចតេ ជោ ហ៊ុនសែន ដែលជិតមកខេត្តស្វាយរៀងនោះ សូមជួយអភិវឌ្ឍន៍ផ្លូវលំឡើង វិញក្នុងទឹកដីស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ព្រមទាំងតាមបណ្តាស្រុក ក្រុង មួយចំនួននៅខេត្តស្វាយរៀងឲ្ យពលរដ្ឋធ្វើដំណើបានស្រួល ផង។
ពាក់ព័ន្ធនិងករណីផ្លូវលំនៅតាមជនបទខូចខាតស្ទើរទាំងស្រុងខាងលើ នេះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថាៈ ដោយយោងទៅលើស្ថានភាពបច្ចុប្បន្នដីមានសភាព សើមមិនអាចធ្វើការជួសជុលបានទេហើ យនៅពេលដីស្ងួតបន្តិចខាងអជ្ញា ធរខេត្តនិងមន្ទីរជំនាញនឹងធ្វើ ការជួសជុលផ្លូវដែលខូចខាតទាំងនោះ ឡើងវិញដើម្បី សំរួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ៕K/S




0 comments:
Post a Comment