ក្រុមគ្រូពេទ្យថៃ វះកាត់ដុំសាច់បេះដូង ឲ្យពស់ថ្លាន់យក្ស មួយក្បាល

ថៃ៖ សត្វពស់ថ្លាន់ដ៏ធំមួយក្បាល ពូជ Ananconda ត្រូវបានក្រុមពេទ្យសត្វ នៅឯមន្ទីរពេទ្យ Klongluang Animal ក្នុងខេត្ត Pathum Thani ប្រទេសថៃ ធ្វើការវះកាត់ដើម្បីយកដុំសាច់ដែលមានទម្ងន់១គីឡូក្រាម ចេញពីបេះដូងរបស់សត្វពស់មួយក្បាលនេះ។ ដើម្បីយកដុំសាច់ដែលមាន ទម្ងន់ ១គីឡូក្រាមនេះចេញពីបេះដូង ក្រុមគ្រូពេទ្យថៃ បានចំណាយពេលអស់ជាង ៦ម៉ោង ដោយបានចាប់ផ្តើមធ្វើការវះកាត់នៅវេលាម៉ោង៣រសៀល ។ បន្ទាប់ពីប្រតិបត្តិការណ៍វះកាត់នេះ ទទួលបានជោកជ័យ សត្វពស់នេះក៏បានដឹងខ្លួនឡើងវិញ នៅវេលាម៉ោង២ព្រឹកថ្ងៃបន្ទាប់ ហើយមានសុខភាពល្អថែមទៀតផង។  ក្រុមអ្នកនិយមលេងអ៊ិនធើណេតជាច្រើននាក់ បានធ្វើការកោតសសើរទៅដល់ក្រុមគ្រូពេទ្យសត្វទាំងនោះជាខ្លាំង បន្ទាប់ពីពួកគេបាន អានព័ត៌មានពីរបៀបដែលក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ បានព្យាយាមជួយ សង្គ្រោះជីវិតសត្វពស់ថ្លាន់មួយក្បាលនេះ។ ក្រុមអ្នកជំនាញបាននិយាយថា សត្វពស់ថ្លាន់យក្សពូជ Ananconda មួយក្បាល នេះ គឺមានដើមកំណើតមកពីអាមេរិកខាងត្បូង៕
ប្រភព៖ khmerload
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment