ខឹង​កូន​ខាំ​ដោះ ចាក់​កូន ៩០ កន្ត្រៃ​

កូន​ក្មេង​ម្នាក់ ត្រូវបាន​ម្តាយ​របស់​ខ្លួន ចាក់​នឹង​កន្ត្រៃ​ចំនួន​ប្រហែល​ជា ៩០ ដង ខណៈ​ពេល​គេ​បាន​ខាំ​ដោះ ពេល​ម្តាយ​កំពុង​បំបៅ​គេ​។​
​អាយុ​បាន ៨ ខែ ទារក Xiao Bao ត្រូវបាន​ពូ​របស់គេ​ឃើញ ដេក​ក្នុង​ថ្លុកឈាម​នៅ​រាន​មុខផ្ទះ រួច​ក៏​ប្រញាប់​បញ្ជូន​គេ ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​។​

Xiao Bao នៅមន្ទីរពេទ្យ
​យ៉ាងណាមិញ ទារក​ម្នាក់នេះ ពិតជា​មាន​សំណាង​ណាស់ ដែល​អាច​នៅ​រស់រាន​មានជីវិត បន្ទាប់ពី​ត្រូវ​ម្តាយ​ចាក់​រហូត​ទៅ​ដល់ ៩០ ដង ពិសេស នៅ​លើ​ផ្ទៃមុខ​។​
ក្រោយ​កើតហេតុ គេ​បាន​ស៊ើបអង្កេត​មើលថា​តើ ម្តាយ​របស់​ទារក​ម្នាក់​នោះ ពិតជា​មាន​ជំងឺផ្លូវចិត្ត​ឬ​យ៉ាណា​។ គួរ​បញ្ជាក់​ផង​ដែរ ជំងឺ​ផ្លូវចិត្ត ក៏​បាន​ក្លាយជា​ប្រធានបទ​ក្តៅ ចំពោះ​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​ចិន​៕

ម្តាយទារកនោះ (សង្ស័យមានជំងឺផ្លូវចិត្ត)

ទារក Xiao Bao

ប្រភព៖ health.com.kh
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment