ប្រភពព័ត៌មានពីស្ត្រីវ័យជាង៤០ឆ្នាំជាអ្នកបើករថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8458 បានប្រាប់ថា គាត់បើករថយន្តចេញពីផ្ទះដើម្បីជិះទៅហាត់ប្រាណ ដោយធ្វើដំណើរតាមបណ្ដាយផ្លូវព្រះសីហនុ ពីលិចទៅកើត លុះមកដល់ស្តុបវត្តមហាមន្ត្រី ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-9992 ជិះគ្នា២នាក់ជាស្ត្រីវ័យក្មេង បើកយ៉ាងលឿនតាមផ្លូវលេខ១៦១ពីជើងទៅ ត្បូង បានមកបុករថយន្តគាត់បណ្ដាលឲ្យក្រឡាប់ផ្កាប់២ត្រឡប់ បះជើងឡើងលើទ្រមេឃតែម្តង ហើយរថយន្តដែលបុកនោះមិនព្រមឈប់ទេ បានបើករត់រហូតដល់ចំណុចផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទើបរថយន្តទៅមុខទៀតលេងរួចតែម្ដង ។
ចំណែកស្រីស្រស់ទាំង២នាក់ដែលជិះរថយន្តម៉ាក RANGE ROVER តាមបណ្ដាយផ្លូវលេខ១៦១ពីជើងទៅត្បូង លុះមកដល់ស្តុបវត្តមហាមន្ត្រីក៏ឃើញរថយន្ត១គ្រឿងទៀតឆ្លងមក ខំគេចដែរតែមិនផុត ក៏បុកបណ្ដាលឲ្យរថយន្តខាងលើក្រឡាប់ ហើយក៏បើករត់តែម្ដង លុះមកដល់ផ្លូវលេខ១៦៣រថយន្តទៅមុខទៀតលេងរួច ក៏បើកទ្វារយករបស់របរហើយទៅបាត់ទៅ បន្សល់ទុកតែរថយន្តនៅកន្លែងកើតតែប៉ុណ្ណោះ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសម្ថតកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕



0 comments:
Post a Comment