របួសធ្ងន់ស្រាលរួមទាំងពេទ្យផងជិត១០នាក់ ដោយរថយន្តបែនដឹកដី បើកបុករះ រថយន្ត និងម៉ូតូ៣គ្រឿង ចរាចរណ៍ , ព័ត៌មានជាតិ ភ្នំពេញ៖ កាលពីវេលាម៉ោងជិត១២ថ្ងៃទី៣ ធ្នូ ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខសាលាក្តីខ្មែរក្រហម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ ដោយមានរថយន្តបែនដឹកដីមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុករះ រថយន្ត Highlander មួយគ្រឿង និងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជិត១០នាក់។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍នៅកន្លែងកើតហេតុហើយ៕ ប្រភព៖ VD7NEWS Share on Facebook Share on Twitter Share on Google Plus អត្ថបទអ្នកគួអានបន្លែម
0 comments:
Post a Comment