ខេត្តពោធិ៍សាត់៖ កាលពី ថ្ងៃទី៧វិច្ឆិកា២០១៦ម្សិលមិញនេះ នៅចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានបុរសម្នាក់ មានប្រពន្ធ និងកូនប្រុស៣នាក់ បានចូលកាប់ព្រៃធ្វើចំការ ពេលកាប់ចំដើមឈើធំ ត្រូវមែកឈើចាស់ដែលជាប់នឹងវ័រ្តិ៍ដើមឈើធំនោះ ធ្លាក់វ័ធបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌។
ប្រភពពីលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា សាកសពជនរងគ្រោះ ដែលត្រូវមែកឈើចាស់ ធ្លាក់វ័ធបែកក្បាលស្លាប់ ពេលទៅកាប់ព្រៃធ្វើចំការនោះ មានឈ្មោះ សោម ច្រឹក អាយុ៤៣ឆ្នាំ មានប្រពន្ធ និងកូនប្រុស៣នាក់ បច្ចុប្បន្នរស់នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅកាប់ព្រៃធ្វើចំការ នៅចំណុចភូមិឃុំកើតហេតុខាងលើ ពេលកំពុងតែកាប់ចំដើមឈើធំមួយ ភ្លាមនោះស្រាប់តែមែកឈើចាស់ ដែលជាប់នឹងវ័ល្តិ៍ដើមឈើធំនោះ បានដាច់រួចធ្លាក់វ័ធបែកក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធមតែម្តង។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋ សែងពីព្រៃយកទៅធ្វើបុណ្យតាមប្រពៃណី៕
Home / ព័ត៌មានជាតិ /
សន្តិសុខសង្គម
/ នាំប្រពន្ធនិងកូន៣នាក់ ទៅកាប់ចម្ការ ជាអកុសលត្រូវស្លាប់យ៉ាងអាណោចអាធម៌ ដោយសារមែកឈើ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment