ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកាលពី វេលាម៉ោង៦និង៣០នាទីព្រឹកនេះថ្ងៃទី៧វិច្ឆិកា២០១៦ ដោយម្ចាស់ទីតាំង«កែច្នៃដែកបង្អួច»មួយកន្លែង ស្ថិតនៅក្នុងផ្សារផ្លាស្សា សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ បានប្រទះឃើញកម្មករម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ខណៈម្ចាស់ទីតាំងខាងលើបានចាក់សោបើកលក់ដូរដូចសព្វដង ។ កម្មករដែលស្លាប់មិនទាន់ដឹងពីមូលហេតុនោះទេ។
បើយោងតាមសម្តីយុវជនម្នាក់ជាបងប្រុសឈ្មោះ ពីន ទឹក អាយុ២៣ឆ្នាំ បានអះអាងថា អ្នកដែលស្លាប់ជាប្អូនបង្កើតរបស់ខ្លួន ឈ្មោះ ពីន គា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករធ្វើការនៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យដើម្បីឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយករណីអ្វីឲ្យពិតប្រាកដ ៕
ប្រភព៖ VD7NEWS
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment