កណ្តាល ៖ បុរស៣នាក់បើកម៉ូតូឌុបគ្នាខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកកង់ជិះស្រប ទិសគ្នា បណ្តាលឲ្យមនុស្សប្រុស-ស្រី៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុក មុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកយាម៉ាហាស៊ីរូស ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ កក សារ៉ាយ ភេទប្រុស អយុ៣៥ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសស្រាល ទី១-ឈ្មោះ ស៊ូ សារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះ សឿន សារ៉េត ភេទប្រុស អាយុ២៧ឆ្នាំ ។ ទាំង៣នាក់នេះមានទីលំនៅភូមិទួលសាំង ឃុំអង្គរ ស្រុកអង្គរបុរី ខេត្តតាកែវ ។ ចំណែកឯកង់ជិះដោយនារីម្នាក់ឈ្មោះ លេវ ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញមនុស្សប្រុស ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ។ លុះដល់ចំណុចកើតហេតុបានជ្រុលទៅ បុកស្ត្រីរងគ្រោះកំពុង ជិះកង់នៅខាងមុខពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវទាំងអស់គ្នារងរបួសទាំងសងខាងតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងបុរស-នារីដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកមុខកំពូល ធ្វើការវាស់វែងដកហូត នាំយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕
Home / ព័ត៌មានជាតិ /
សន្តិសុខសង្គម
/ បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកកង់ជិះស្របទិសគ្នាបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment