តម្រូវការ:
- ត្រូវការ Firmware iOS 9.3.5 អាចរកបាននៅវេបសាយនេះ https://ipsw.me/
- តម្រូវអោយមានកម្មវិធី iTunes ជំនាន់ចុងក្រោយដែល ទាញយកបាន នៅទីនេះ
- មុននឹងធ្វើការទម្លាក់នោះត្រូវធ្វើការដោះ iCloud ជាមុនសិន
- ជាដំបូងភ្ជាប់ iDevice ទៅកាន់កុំព្យូទ័រជាមួយខែ្ស USB
- បន្ទាប់មកធ្វើការចុចរូបសញ្ញាដូចរូបខាងក្រោម

- បន្ទាប់មកទៀត វានឹងចេញផ្ទាំងដូចរូបខាងក្រោម មិត្តអ្នកអាន សូមធ្វើការ ចុចប៊ូតុង Shift អោយជាប់ រួចទាញ Mouse ចុចយកពាក្យ Restore iPhone

- ហើយបន្ទាប់មកវានឹងចេញផ្ទាំងមួយទៀតនៅលើអេក្រង់អោយយើង រើស Firmware ចុចរើសហើយ ចុចពាក្យថា Open រួច ធ្វើការរង់ចាំនៅពេលវា កំពុង Restore ត្រូវការចំណាយពេលយូរបន្តិចទើបអាចរួចរាល់។

នេះជាវិធីងាយៗ ដែលយើងខ្ញុំចង់ចែករំលែកសម្រាប់មិត្តអ្នកអានដែលចង់ ប្រើនូវ iOS 9 វិញអាចអនុវត្តតាមវិធីខាងលើបាន។ យើងសង្ឈឹមថាមិត្តអ្នកអាចធ្វើបានទាំងអស់គ្នាណា។ ប្រសិនបើមានចម្ងល់ឆ្ងល់នោះអាចធ្វើការ Chat មកកាន់ Page Cambo Report បាន។
ប្រភព៖ Cambo Report
0 comments:
Post a Comment