នគរបាលចរាចរណ៍ ស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ អ៊ិន យេន ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បើកម៉ូតូ ម៉ាក់ហុងដាឌ្រីម សេ១២៥ គ្មានស្លាកលេខ ក្នុងទិសដៅ ពីត្បូងទៅជើង ដល់ចំណុច កន្លែងកើតហេតុ បានបុក ជនរងគ្រោះឈ្មោះ ពេញ មេសា ដើរឆ្លងកាត់ផ្លូវ ពីកើតទៅលិច។
ម៉ូតូ ត្រូវបានយក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្រីស្នំ រងចាំភាគីទាំង សងខាងចូលខ្លួន ធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់
ប្រភព៖ សៀមរាបប៉ុស្ត៏
0 comments:
Post a Comment