ដើម្បីយល់កាន់តែច្បាស់ពីរបៀបរត់កាន់ភ្លើងគប់កីឡាជាតិ ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញជូន។ ទីតាំងរត់កាន់ភ្លើងគប់នេះ នឹងធ្វើឡើងក្នុងបរិវេណពហុកីឡដ្ឋានជាតិក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាអ្នកប្រគល់ភ្លើងគប់ដំបូងគេដល់លោកព្រឹទ្ធាចារ្យកីឡា កែវ ថុន។
លោកព្រឹទ្ធាចារ្យកីឡា កែវ ថុន
របៀបរត់៖
- បន្ទាប់ពីព្រឹទ្ធាចារ្យកីឡា កែវ ថុន ទទួលភ្លើងគប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកត្រូវរត់ចុះពីវេទិកាមកក្រោមឈប់លើផ្លូវរត់ប្រណាំងក្នុងបរិវេណពហុកីឡដ្ឋានជាតិប្រគល់បន្តជូនលោកព្រឹទ្ធាចារ្យកីឡា អៀត គីមហេង ដើម្បីរត់បន្តចម្ងាយ១០០ម៉ែត្រទៀត។

-បន្ទាប់មកទៀតភ្លើងគប់នោះលោក អៀត គីមហេង ត្រូវប្រគល់ជូនលោកព្រឹទ្ធាចារ្យកីឡា ប៉ែន ផាត ដើម្បីរត់ចម្ងាយ១០០ម៉ែត្រ។

-ដល់ចំណុចកំណត់ លោក ប៉ែន ផាន ប្រគល់ភ្លើងគប់ដល់លោកព្រឹទ្ធាចារ្យកីឡា សោម សារ៉ន ដើម្បីរត់ចម្ងាយ១០០ម៉ែត្រ។

-រួចហើយលោក សោម សារ៉ន ប្រគល់ភ្លើងគប់ជូនលោកគ្រូ តូ រិទ្ធីយ៉ា រត់ចម្ងាយ១០០ម៉ែត្រ។

-លោកគ្រូ តូ រិទ្ធីយ៉ា ក៏ប្រគល់ជូនទៅកីឡាករ ចាន់ វឌ្ឍនាកា ដើម្បីរត់១៥០ម៉ែត្រត្រង់ចំណុចកណ្ដាលវេទិកាកិត្តិយស។

-បន្ទាប់មក កីឡាករ ប្រាក់ មុន្នីឧត្ដម ទទួលភ្លើងគប់ពី ចាន់ វឌ្ឍនាកា រត់ចម្ងាយ១៥០ម៉ែត្រប្រគល់បន្តជូនកីឡាការិនី កែ ឡេង ដើម្បីរត់ចម្ងាយ១០០ម៉ែត្រ។ ចុងក្រោយកីឡាការិនី កែ ឡេង ប្រគល់ជូនកីឡាការិនី ស៊ន សៀវម៉ី ដើម្បីរត់មុខវេទិកាឆ្ពោះទៅដុតភ្លើងគប់ប្រកាសបើកព្រឹត្តិការណ៍កីឡាជាតិតែម្ដង។

ព្រឹត្តិការណ៍កីឡាជាតិ នឹងចាប់ផ្ដើមប្រកួតចន្លោះពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៦ ដោយមានកីឡាចំួនន១៥ប្រភេទធ្វើការប្រកួតប្រជែង៕


កីឡាការិនី ស៊ន សៀវម៉ី
ប្រភព៖ sabaynews
0 comments:
Post a Comment