មែនហើយ! លោក មូហាមេដ ប៊េលឡូ អាប៊ូបាការ អាយុ ៩២ ឆ្នាំ រស់នៅក្នុងទីក្រុងប៊ីដា រដ្ឋនីហ្គ័រ បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីជាង ១០០ នាក់ក្នុងឆាកជីវិតរបស់លោក ជាអ្វីដែលលោកបានចាត់ទុកជា «កំពូលបុរសមានសំណាង»។
ពេញមួយជីវិត លោក អាប៊ូបាការ គឺជាឪពុកមានកូនសរុប ១៨៥ នាក់ ដែលពួកគេភាគច្រើនអាយុខ្លីជាងលោក និងភរិយា ១០៧ នាក់ ដែល ១០ នាក់បានលែងលះ។
លោក អាប៊ូបាការ បានក្លាយជាប្រធានបទក្ដៅពាសពេញបណ្ដាញផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្ដែលោកវិលមកភាពល្បីល្បាញវិញនៅឆ្នាំក្រោយ ក្រោយពីរបាយការណ៍ជាច្រើនបានចុះផ្សាយពីមរណភាពរបស់លោក។
បុរស នីហ្សេរីយ៉ាអាយុ ៩២ឆ្នាំ ដែលល្បីមានប្រពន្ធជាង១រយនាក់។ Youtube
លោកបានប្រាប់ កាសែត វ៉ានហ្គាដ របស់នីហ្សេរីយ៉ា ថា៖ «អូ! ម្ចាស់ថ្លៃអើយ! ខ្ញុំនៅរស់រវើក ទាំងមាំទាំ និងសុខភាពបរិបូណ៌»។ នៅក្នុងគម្ពីរកូរ៉ាន បុរសអាចយកប្រពន្ធបានតែ ៤ នាក់ និងត្រូវទទួលរ៉ាបរងសព្វបែបយ៉ាងទាំងសេដ្ឋកិច្ចគ្រួសារ និងការគាំពារផ្សេងៗឲ្យស្មើភាពគ្នា។ បន្ថែមពីដៃគូជីវិត រហូតដល់ ៩៣ នាក់ អតីតគ្រូបង្រៀន និងអ្នកទេសនារូបនេះ បច្ចុប្បន្នគ្មានចំណូលដុំកំភួននោះទេ ហើយមានកាសែតខ្លះចុះផ្សាយថា មហាគ្រួសារសមាជិកជិត ៣០០ នាក់មួយនេះ អាស្រ័យចំណូលដោយការប្រើកូនខ្លះដើរសុំទាន។

កូនស្រីរបស់លោកផ្ដល់បទសម្ភាស។ Youtube
ប៉ុន្ដែទោះជាខំរឹងរូសយ៉ាងណាក៏ដោយ ក៏លោកបានលើកឡើងថា លោកមិនចង់ឲ្យបុរសដទៃដើរតាមផ្លូវរបស់លោកនោះទេ។
លោកនិយាយថា៖ «ខ្ញុំមិនបានខំស្វះស្វែងអីទេពួកគេមករកខ្ញុំខ្លួនឯង។ ខ្ញុំនឹងពិចារណាពីការពិតថាព្រះបានប្រទានឲ្យខ្ញុំធ្វើបែបនេះ ហើយខ្ញុំគ្រាន់តែរៀបការជាមួយពួកគេប៉ុណ្ណោះ»។

ប្រពន្ធទី៣របស់លោកផ្ដល់បទសម្ភាស។ Youtube
ក្រោយពីដំណឹងមរណភាពក្នុងខែមិថុនា ឆ្នាំ២០១២ លោក អាប៊ូបាការ បានផ្ដល់បទសម្ភាសកម្រមួយដល់កាសែត The Nation ដែលលោកបាននិយាយថា លោកនៅមិនទាន់បញ្ចប់គម្រោងអាពាហ៍ពិពាហ៍ឡើយ។ លោកបានលើកឡើងថា៖ «ភរិយាប៉ុណ្ណឹងមានទាន់ច្រើនឯណា? មានតែ ៩៧ នាក់ហ្នឹង។ ខ្ញុំនឹងនៅបន្ដរៀបការបន្ថែមទៀត ដរាបណាខ្ញុំនៅមានដង្ហើមដក»៕ HR
ប្រភព៖ ភ្នំពេញប៉ុស្ត៏
0 comments:
Post a Comment