ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៣ ពាក់ផ្លាកលេខតាកែវ1D- 8997 បើកបរដោយឈ្មោះចាន់ សារួន ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកធនាគារ (មានពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះផេង សុភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកធនាគារដូចគ្នា មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា (ធ្វើដំណើរពីលិច ទៅកើត) ។
លុះជិះមកដល់ចំណុចកើតហេតុ បានបុកជាមួយនិងម៉ូតូម៉ាកហុងដា សេ៩០ ពណ៌ខៀវចាស់ មានពាក់ស្លាកលេខកណ្ដាល1R-5927 បើកបរដោយឈ្មោះហេង អាត ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រទុយោ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកបញ្ច្រាសទិសគ្នា ពីកើតមកលិច បណ្ដាលឲ្យដួលរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូទាំង០២គ្រឿងខូចខាតធ្ងន់ រីឯអ្នករងគ្រោះឈ្មោះហេង អាត ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរកាល់ម៉ែត្រ ។




ប្រភព៖ កោះសន្តិភាព
0 comments:
Post a Comment