តាមការឲ្យដឹងពីម្ចាស់គោឈ្មោះ ឡុង សូយ ភេទប្រុស អាយុ៥៦ឆ្នាំ បានរៀបរាប់ថា គោគាត់ទាំងអស់មាន២១ក្បាល បានលែងវាឱ្យស៊ីស្មៅចូលទៅភូមិសាស្ត្រ ឃុំរំដេង ស្រុកគីរីវង្យ ខេត្តតាកែវ ស្រាប់តែគេរត់មកប្រាប់ថា គោគាត់៦ក្បាលបានពុលថ្នាំកណ្ដុរងាប់អស់ហើយ ។ ការងាប់នេះ ដោយសាតែកសិករវៀតណាម ដែលបានមកជួលដីពលរដ្ធខ្មែរនៅឃុំរំដេងធ្វើស្រែ ហើយគេលាយថ្នាំបំពុលកណ្ដុរជាមួយអង្ករបាចចោល ពេលគោទៅស៊ីស្មៅក៏ពុលងាប់ ។
ម្ចាស់គោបាននិយាយថា គោបានងាប់នៅក្នុងភូមិសាស្ត្រឃុំជុំត្នោតចុងស្រង់ចំនួន២ក្បាលងាប់នៅភូមិសាស្ត្រឃុំរំដេង៤ក្បាល ។ ស្ត្រីម្ចាស់គោបានទឹកភ្នែកសំដែងនូវការសោកស្ដាយគោដែលបានងាប់ ព្រមទាំងបានអំពាវនាវឲ្យជួយចាប់ជនដែលបំពុលគោគាត់ឱ្យងាប់នេះផង ។ ចំណែកក្រុមជនជាតិវៀតណាម ដែលបានជួលដីខ្មែរធ្វើស្រែ ពេលឃើញហេតុការនេះ បានរត់ចូលទៅទឹកដីគេអស់ទៅ អត់ហ៊ានអើតមុខមកតតាំងទេ ។
ការដាក់ថ្នាំពុលកណ្តុររបស់ជនជាតិវៀតណាមនេះ បានធ្វើឱ្យមានការប៉ះពាល់ដល់សត្វពាហនៈពលរដ្ឋខ្មែរតាមតំបន់ជាយដែន ។ តាមប្រភពថា ម្ចាស់ស្រែនៅតាមតំបន់ព្រំដែននេះ នៅតែជួលដីឱ្យជនជាតិវៀតណាមធ្វើស្រែដដែល ហើយខ្លួនឯងថ្ងូរថាក្រ ៕



ប្រភព៖ កោះសន្តិភាព

0 comments:
Post a Comment